បង្កើតផ្ទះឆ្លាតវៃដែលមានការរៀបចំ និងមានលក្ខណៈផ្ទាល់ខ្លួនតាមរយៈ Google Home។ រៀបចំ គ្រប់គ្រង និងបញ្ជាឧបករណ៍ Google Nest, Wifi និង Chromecast របស់អ្នក រួមទាំងផលិតផលផ្ទះឆ្លាតវៃដែលត្រូវគ្នារាប់ពាន់ប្រភេទទៀតដូចជា អំពូលភ្លើង កាមេរ៉ា ទែម៉ូស្តាត និងអ្វីៗជាច្រើនទៀតពីកម្មវិធី Google Home។
កំណត់ទិដ្ឋភាពក្នុងផ្ទះរបស់អ្នកឱ្យមានលក្ខណៈផ្ទាល់ខ្លួន។
ខ្ទាស់ឧបករណ៍ ស្វ័យប្រវត្តិកម្ម និងសកម្មភាពដែលអ្នកប្រើញឹកញាប់ជាងគេទៅក្នុងផ្ទាំង "សំណព្វ" សម្រាប់ការចូលប្រើប្រាស់បានងាយស្រួល នៅពេលអ្នកបើកកម្មវិធី។ មើលកាមេរ៉ា Nest និងព័ត៌មានបន្តផ្ទាល់របស់កណ្ដឹងទ្វាររបស់អ្នក និងងាយស្រួលមើលប្រវត្តិព្រឹត្តិការណ៍ត្រួសៗ។ រៀបចំ និងគ្រប់គ្រងទម្លាប់ក្នុងផ្ទាំងស្វ័យប្រវត្តិកម្ម។ ហើយកែការអនុញ្ញាតទាំងឡាយយ៉ាងឆាប់រហ័សនៅក្នុងផ្ទាំងការកំណត់រួម។
ដឹងថាមានអ្វីកំពុងកើតឡើងនៅក្នុងផ្ទះដោយគ្រាន់តែមើលមួយភ្លែតប៉ុណ្ណោះ។
កម្មវិធី Google Home ត្រូវបានរចនាឡើង ដើម្បីបង្ហាញស្ថានភាពនៅផ្ទះរបស់អ្នក និងជួយឱ្យអ្នកតាមទាន់ព័ត៌មានដែលអ្នកប្រហែលជាបានខកខាន។ ពិនិត្យមើលផ្ទះរបស់អ្នកបានគ្រប់ពេល និងមើលឃើញការសង្ខេបឡើងវិញអំពីព្រឹត្តិការណ៍ថ្មីៗ។
គ្រប់គ្រងផ្ទះរបស់អ្នកពីគ្រប់ទីកន្លែង។
Google Home សម្រាប់ Wear OS អនុញ្ញាតឱ្យអ្នកបញ្ជាឧបករណ៍ក្នុងផ្ទះឆ្លាតវៃដែលត្រូវគ្នាពីនាឡិការបស់អ្នក។ បើកភ្លើង កែតម្រូវទែម៉ូស្តាត ឬទទួលការជូនដំណឹង នៅពេលមានមនុស្ស ឬកញ្ចប់ស្ថិតនៅទ្វារខាងមុខរបស់អ្នក។ ប្រើប្រអប់សំណព្វ ឬបញ្ចូលឧបករណ៍ទៅក្នុងមុខនាឡិការបស់អ្នក ដើម្បីធ្វើឱ្យការគ្រប់គ្រងផ្ទះរបស់អ្នកមានភាពងាយស្រួលដោយគ្រាន់តែចុចលើកដៃ។
ផ្ទះដែលមានប្រយោជន៍គឺជាផ្ទះឯកជន។
ការការពារឯកជនភាពរបស់អ្នកចាប់ផ្ដើមដោយប្រើហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធសុវត្ថិភាពកម្រិតខ្ពស់បំផុតលើពិភពលោក ដែលយើងបង្កើតដោយផ្ទាល់ទៅក្នុងផលិតផល Google ដើម្បីឱ្យផលិតផលទាំងនោះមានសុវត្ថិភាពតាមលំនាំដើម។ ហើយ Google ប្រើឧបករណ៍ និងទិន្នន័យដែលត្រូវគ្នារបស់អ្នក ដើម្បីធ្វើឱ្យផ្ទះរបស់អ្នកមានប្រយោជន៍ ប៉ុន្តែត្រឹមតែតាមរបៀបដែលអ្នកអនុញ្ញាតប៉ុណ្ណោះ។ ចូលទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាព Google Nest តាមរយៈ safety.google/nest ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលយើងការពារព័ត៌មានរបស់អ្នក និងគោរពឯកជនភាពរបស់អ្នក។
* ផលិតផល និងមុខងារមួយចំនួនអាចនឹងមិនមាននៅក្នុងតំបន់ទាំងអស់ទេ។ តម្រូវឱ្យប្រើឧបករណ៍ដែលត្រូវគ្នា។
បានដំឡើងកំណែនៅ
8 ឧសភា 2025